ជ្រើសរើសភាសា: Khmer Khmer English English
ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២នៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ក. ប.ព បានចុះមកធ្វេីការបញ្ជ្រាបការយល់ដឹង និង ត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីវាយតម្លៃ កម្រិតសុវត្ថិភាព និង បង្កើនការយល់ដឹងពីករណីសិក្សាជាក់ស្តែងលើការវាយប្រហារដោយក្រុមឱកាសនិយម (Hacker) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបណ្ដាញសង្គម (Social Engineering) ផ្សេងៗ ។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៍នឹងត្រូវស្រង់បញ្ជីសារពើភណ្ឌបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងធ្វើការស្រង់មតិយោបល់ បទពិសោធន៍ ពីការប្រើប្រាស់ប្រព័ន្ធ FMIS និង បញ្ហាជាក់ស្តែងរបស់អ្នកប្រើប្រាស់ផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំទ្រ និង ជាមូលដ្ឋាន សម្រាប់ការរៀបចំប្រព័ន្ធសន្តិសុខបច្ចេកវិទ្យាព័ត៌មានក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ព័ត៌មានទាក់ទង